ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Google យល់ព្រមបង់ប្រាក់ ២៨លានដុល្លារ ដើម្បីដោះស្រាយករណីបណ្តឹងរើសអើងជាតិសាសន៍ចំពោះបុគ្គលិក

    BY Naren March 20, 2025
    ក្រុមហ៊ុន Google យល់ព្រមបង់ប្រាក់ ២៨លានដុល្លារ ដើម្បីដោះស្រាយករណីបណ្តឹងរើសអើងជាតិសាសន៍ចំពោះបុគ្គលិក

    អាមេរិក៖ ក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ចំនួន ២៨លានដុល្លារ ដើម្បីដោះស្រាយករណីបណ្តឹងដែលបានចោទប្រកាន់ថា ក្រុមហ៊ុនមានទិន្នាការរើសអើងបុគ្គលិកដោយផ្អែកលើជាតិសាសន៍របស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី១៩ ខែមីនា។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីអំឡុងឆ្នាំ ២០២១មកម្លេះ​ ប៉ុន្តែសេចក្តីសម្រចផ្លូវការចុងក្រោយ ទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។

    នៅក្នុងពាក្យបណ្តឹងខាងលើនេះបានបញ្ជាក់ថា  ក្រុមហ៊ុន Google បានផ្តល់ប្រាក់ខែដល់ក្រុមបុគ្គលិកមិនស្មើគ្នាឡើយ ពោលគឺក្រុមកម្មករដែលជាជនជាតិស្បែកស និងពលរដ្ឋមានដើមកំណើតអាស៊ីអាចទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារល្អប្រសើរជាងក្រុមបុគ្គលិក ដែលជាពលរដ្ឋនិយាយភាសាដើមអេស្ប៉ាញ ឡាទីន  ឬពលរដ្ឋមានដើមកំណើតមកពីតំបន់អាមេរិក។ ភាពរើសអើងនេះបានធ្វើឱ្យប៉ះពាល់ដល់ក្រុមបុគ្គលិកប្រមាណជា ៦,៦៣២នាក់ ហើយប្រាក់សំណងខាងលើនេះនឹងត្រូវយកទៅសងជាជំងឺចិត្តចំពោះក្រុមបុគ្គលិកដែលបានរងផលប៉ះពាល់ទាំងអស់នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: