កីឡា

នាយកប្រតិបត្តិរបស់ Ajax បាននិយាយថា De Ligt នឹងផ្លាស់ចេញទៅ អង់គ្លេស ឬ អេស្ប៉ាញនៅរដូវកាលក្រោយ

BY
Khmernote Media
May 9, 2019

នាយកប្រតិបត្តិរបស់ Ajax លោក Edwin Van Der Sar បានពិភាក្សារពីអនាគតរបស់ខ្សែការពារវ័យ១៩ឆ្នាំ Matthijs de Ligt ហើយគាត់បាននិយាយថា ប្រធានក្រុមរបស់ក្រុម Ajax កីឡាករ De Ligt និងផ្លាស់ប្តូរទៅលេងនៅក្របខ័ណ្ឌ English Premier League ឬក៏ក្របខ័ណ្ឌ La Liga។ គួរបញ្ជាក់ផងដែរថា De Ligt បានក្លាយជាកីឡាករខ្សែការពារដែលមានការចាប់អារម្មណ៍ជាងគេនៅក្នុងទ្វីបអឺរ៉ុបបន្ទាប់ពីជួយក្រុម Ajaxអោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងពាន UEFA Champion League។

ជាមួយគ្នានេះដែរ មានគេរាយការណ៍ថាកីឡាកររូបនេះមានទំនាក់ទំនងជាមួយក្លឹប Barcelona ដែលទើបនឹងចុះកុងត្រាជាមួយមិត្តរួមក្រុមរបស់ខ្លួនកីឡាករ Frenkie de Jong នៅចប់រដូវកាលនេះ ហើយនៅក្នុងនោះគេឃើញមានក្លឹបនៅអង់គ្លេសជាច្រើនកំពុតតែចង់បានកីឡាកររូបនេះដូចគ្នា មានដូចជា Manchester United Manchester City Liverpool និង Juventus របស់អុីតាលីផងដែរ។

បន្ថែមពីនេះទៅទៀតលោកនាយកប្រតិបត្តិ Van Der SAr បានបដិសេធការដោះដូរជាមួយក្លឹបយក្សអុីតាលី Juventus ដោយគាត់បានលើកឡើងថា អង់គ្លេស និង អេស្ប៉ាញមានអថិរភាពជាង បន្ទាប់ពីចាញ់ក្រុម Spurs ៣ទល់នឹង២កាលពីយប់មិញនេះ។ ក្នុងនោះដែរគាត់បានបញ្ជាក់យ៉ាងច្បាស់ជាមួយ Sky Sport Italia ថា ”ខ្ញុំគិតថានេះជាប្រកួតចុងក្រោយរបស់ De Ligt ជាមួយក្រុម Ajax ប៉ុន្តែខ្ញុំសង្ឃឹមថាគាត់នឹងមានអនាគតល្អជាងនេះ”៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: