អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង កើនឡើងដល់ ២៤នាក់

BY
Pheakdey
March 26, 2025

កូរ៉េខាងត្បូង៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ចំនួន ២៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃពុធ ទី២៦ ខែមីនា។ នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះក៏មានជនរងគ្រោះម្នាក់ជាអ្នកបើកបរឧទ្ធម្ភាគចក្រ ដែលបានស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុងពេលធ្វើប្រតិបត្តិការណ៍ពន្លត់ភ្លើងឆេះព្រៃនេះផងដែរ។

ក្រៅតែពីបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយ បញ្ហាភ្លើងឆេះព្រៃក៏បានបង្ខំឱ្យពលរដ្ឋជាច្រើនរយនាក់ ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង ត្រូវធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ផងដែរ ដើម្បីរក្សាសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនថា បញ្ហាភ្លើងឆេះព្រៃខាងលើនេះបានកើតមានឡើងអស់រយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ ហើយវាក៏ជាបញ្ហាភ្លើងព្រៃដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលប្រទេសកូរ៉េខាងត្បូងមិនធ្លាប់ជួបប្រទះផងដែរ បើគិតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: