អាមេរិកប្រកាសផ្តល់ជំនួយ ៧៣លានដុល្លារ ទៅកាន់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
អាមេរិក៖ សហរដ្ឋអាមេរិក ដែលស្ថិតនៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផ្តល់ជំនួយដែលមានតម្លៃជាទឹកប្រាក់ចំនួន ៧៣លានដុល្លារ ទៅកាន់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៨ ខែមីនា។ ជំនួយក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះត្រូវនឹងផ្តល់ជូនតាមរយៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (UN World Food Programme ) ឬហៅថា WFP។

ប្រភពខាងលើបានបន្តថា ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលនឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីផ្តល់ជំនួយខាងលើនេះគឺមានចំនួនសរុបជាង ១លាននាក់ ខណៈជំនួយជាក់ស្តែងដែលពួកគេនឹងទទួលបានភាគច្រើនគឺជាស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើបាស់ប្រចាំថ្ងៃសំខាន់ៗមួយចំនួនផងដែរ។ សូមបញ្ជាក់ជូនថា អាមេរិកគឺជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេបំផុតទៅកាន់ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ខណៈបើគិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកទល់នឹងពេលនេះ អាមេរិកបានបន្តផ្តល់ជំនួយដែលមានទំហំជាទឹកប្រាក់ចំនួន ២,៤ពាន់លានដុល្លារហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time