អន្តរជាតិ

អាមេរិកប្រកាសផ្តល់ជំនួយ ២លានដុល្លារ ទៅកាន់មីយ៉ាន់ម៉ា ដែលបានរងគ្រោះដោយការរញ្ជួយដី

BY
Pheakdey
April 1, 2025

អាមេរិក៖​ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយ ២លានដុល្លារទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលទើបបានរងគ្រោះដោយបញ្ហារញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ABC News នៅក្នុងថ្ងៃទី១ ខែមេសា។ ទន្ទឹមនឹងការផ្តល់ប្រាក់ជំនួយសប្បុរសធម៌នេះ អាមេរិកក៏បានបញ្ជូនក្រុមអ្នកជំនាញមួយចំនួនទៅជួយដោះស្រាយបញ្ហាផ្សេងៗដែលបង្កឡើងដោយការរញ្ជួយដីនៅមីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ២,០៥៦នាក់ អ្នករងរបួសបានកើនឡើងដល់ ៣,៩០០នាក់ និងមនុស្សកំពុងបាត់ខ្លួនមានចំនួន ២៧០នាក់។ សូមបញ្ជាក់ជូនផងដែរថា តួលេខជនរងគ្រោះនៅតែអាចបន្តកើនឡើង ដរាបណាប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ ABC News

Share This Post: