ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សចំនួន ៣៣នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នដ៏ធំមួយនៅម៉ាឡេស៊ី

    BY Pheakdey April 1, 2025
    មនុស្សចំនួន ៣៣នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នដ៏ធំមួយនៅម៉ាឡេស៊ី

    ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៣នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ននៅក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១ ខែមេសា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងរោងចក្រផលិតប្រេងនិងហ្គាស Petronas មានទីតាំងស្ថិតនៅក្នុងតំបន់ Putra Heights ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។

    ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះ គឺមានជនរងគ្រោះចំនួន ៦នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់បានបណ្តាលឱ្យបំពង់បង្ហូរឧស្ម័នប្រវែងប្រមាណជា ៥០០ម៉ែត្រត្រូវផ្ទុះឆេះទាំងស្រុង ហើយអគ្គិភ័យដ៏សន្ធោសន្ធៅនោះក៏បានបង្ខំឱ្យពលរដ្ឋរស់នៅក្បែរតំបន់កើតហេតុមួយចំនួនត្រូវរត់គេចខ្លួនជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ The Strait Time

    Share This Post: