ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ ត្រៀមបើកកិច្ចចរចារជាមួយអាមេរិក ចំពោះការដំឡើងអត្រាពន្ធនាំចូលថ្មី ៣៦%

    BY Naren April 3, 2025
    ថៃ ត្រៀមបើកកិច្ចចរចារជាមួយអាមេរិក ចំពោះការដំឡើងអត្រាពន្ធនាំចូលថ្មី ៣៦%

    ថៃ៖ លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បាននិយាយថា បានត្រៀមដោះស្រាយបញ្ហានៃការដំឡើងអត្រាពន្ធនាំចូលថ្មីពីអាមេរិករួចហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា។ ទន្ទឹមគ្នាលោកស្រីក៏បានប្រាប់ឱ្យប្រទេសជាសមាជិកអាស៊ានត្រូវតែបើកការចរចារជាផ្លូវការមួយជាមួយអាមេរិកចំពោះបញ្ហានេះផងដែរ ដ្បិតវាមានកម្រិតខ្ពស់ខ្លាំងណាស់។

    លោកស្រី Paetongtarn Shinawatra បានបន្តថា នៅចំពោះបញ្ហានេះរដ្ឋាភិបាលថៃនឹងដាក់ចេញយន្តការក្នុងរយៈពេលខ្លីមួយចំនួន ដើម្បីជួយសម្របសម្រួលដល់ក្រុមអ្នកផលិតនិងក្រុមអ្នកដឹកជញ្ជូន ដើម្បីឱ្យពួកគេអាចបន្តសកម្មភាពអាជីវកម្មបានក្នុងអំឡុងពេលដែលអាមេរិកកំពុងអនុវត្តអត្រាពន្ធថ្មីនេះ។ ចំពោះយន្តការរយៈពេលវែងវិញគឺរដ្ឋាភិបាលនឹងព្យាយាមធ្វើការចរចារ ឬបង្កើតកិច្ចព្រមព្រៀមពិសេសណាមួយ ដើម្បីធ្វើឱ្យអត្រាពន្ធនាំចូលនេះអាចធ្លាក់ចុះមកវិញខ្លះ។ សូមបញ្ជាក់ជូនថា អត្រាពន្ធថ្មីដែលអាមេរិកនឹងអនុវត្តចំពោះទំនិញថៃ គឺមានកម្រិត ៣៦% ហើយអត្រាដ៏ខ្ពស់នេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតទំនិញជាច្រើននៅក្នុងប្រទេសថៃ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសថៃមួយផ្នែកផងដែរ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: