មនុស្សម្នាក់បានបាត់បង់ជីវិត, ២នាក់រងរបួស ក្នុងហេតុការណ៍បា-ញ់ប្រ-ហារមួយនៅប្រទេសថៃ
- BY
- Pheakdey
- April 4, 2025
ថៃ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនៅក្នុងខេត្ត Samut Prakan ភាគខាងត្បូង ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី៤ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាតបង់ជីវិតហើយ ហេតុការណ៍នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសផងដែរ។

បើតាមប៉ូលិសថៃបានឱ្យដឹងថា ការបាញ់ប្រហារខាងលើនេះបានកើតឡើងនៅក្នុងផ្សារមួយកន្លែងឈ្មោះ Tonsai ស្ថិតនៅក្នុងតំបន់ Bang Yor ខណៈហេតុការណ៍អកុសលនេះបានកើតឡើងចំថ្ងៃបើកសម្ពោធផ្សារ Tonsai តែម្តង។ ប្រភពខាងលើបានបន្តថា មូលហេតុដែលជម្រុញឱ្យមានអ្នកបាញ់ប្រហារនេះ គឺបង្កឡើងដោយសារតែជម្លោះរវាងជំនួយការរបស់អ្នកគ្រប់គ្រងផ្សារម្នាក់ជាមួយនឹងដៃគូប្រគួតប្រជែងរបស់គេ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា មានឈ្មោះថា Bird ភេទប្រុស អាយុ ៣០ឆ្នាំ ហើយរូបគេបានរត់គេចខ្លួនបាត់ក្រោយបានធ្វើសកម្មភាព ខណៈរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍តាមចាប់ជនសង្ស័យកំពុងធ្វើឡើងយ៉ាងសកម្មបំផុត៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






