ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan គ្រោងកាត់បន្ថយការផលិត ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក

    BY Naren April 5, 2025
    ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan គ្រោងកាត់បន្ថយការផលិត ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក

    ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Nissan បានបង្ហាញពីផែនការកាត់បន្ថយការផលិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធនាំចូលថ្មីរបស់លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៤ ខែមេសា។ រថយន្ត ដែលក្រុមហ៊ុន Nissan គ្រោងនឹងកាត់បន្ថយការផលិតនោះមាន ២ម៉ូដែល គឺម៉ូដែល INFINITI QX50 និង QX55។

    ប្រភពខាងលើបានបន្តថា តាមគម្រោងគឺរថយន្តទាំង ២ម៉ូដែលនេះនឹងត្រូវផលិតនៅក្នុងរោងចក្រក្នុងប្រទេសម៉ិចស៊ីកូ សម្រាប់នាំយកទៅលក់នៅក្នុងទីផ្សារអាមេរិក។ យោងទៅតាមអត្រាពន្ធថ្មី ដែលអាមេរិកនឹងគិតចំពោះប្រទេសម៉ិចស៊ិកូនោះគឺមានអត្រាចំនួន ២៥% ដែលជាអត្រាដ៏ខ្ពស់មួយផងដែរ បើធៀបទៅនឹងអត្រាពន្ធចាស់។ យ៉ាងណាក្តី ក្រុមហ៊ុន Nissan មិនបានបញ្ជាក់អំពីចំនួនជាក់លាក់នៃរថយន្តដែលត្រូវកាត់បន្ថយនោះទេ ដោយក្រុមហ៊ុនគ្រាន់ឱ្យដឹងថា នឹងកាត់បន្ថយចំនួនចង្វាក់ផលិតកម្ម ដែលក្រុមហ៊ុនធ្លាប់ធ្វើជាច្រើនវេន មកសល់ត្រឹមចំនួន ២វេនប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖​ The Strait Time

     

     

     

     

     

    Share This Post: