ព្យុះភ្លៀងបានបណ្តាលឱ្យពលរដ្ឋអាមេរិក ១៦នាក់បាត់បង់ជីវិត និងជាង ១០០,០០០នាក់ កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់
- BY
- Pheakdey
- April 6, 2025
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែបញ្ហាព្យុះភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៦ ខែមេសា។ ព្យុះភ្លៀងបានបន្តកើតមានឡើងជាច្រើនថ្ងៃមកហើយ និងកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅតំបន់ភាគកណ្តលនិងភាគខាងកើតសហរដ្ឋមេរិក ក្នុងនោះមានរាប់ចាប់តាំងពីរដ្ឋ Arkansas រហូតដល់រដ្ឋ Ohio ។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ បញ្ហាព្យុះភ្លៀងក៏បានធ្វើឱ្យពលរដ្ឋប្រមាណជា ១០០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ ជាងនេះទៅទៀតនៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងតែរងផលប៉ះពាល់ដោយប្រយោល ដូចជាពិបាកធ្វើដំណើរទៅធ្វើការងារ មិនអាចប្រកបអាជីវកម្មបាន ឬប្រឈមកើតមានបញ្ហាខុសភាពផ្សេងជាច្រើន ដ្បិតព្យុះភ្លៀងនោះបានបង្កឱ្យមានជំនន់ទឹកភ្លៀងយ់ាងឆាប់រហ័សផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






