សាកលវិទ្យាល័យ Harvard គ្រោងខ្ចីប្រាក់ ៧៥០លានដុល្លារពីក្រុមហ៊ុន Wall Street ក្រោយលោក ដូណាល់ ត្រាំ ផ្តាច់ជំនួយ
- BY
- Pheakdey
- April 8, 2025
អាមេរិក៖ សាកលវិទ្យាល័យ Harvard គ្រោងនឹងខ្ចីប្រាក់គេចំនួន ៧៥០លានដុល្លារ ដើម្បីយកមកបន្តដំណើរនៅក្នុងសាកលវិទ្យាល័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែមេសា។ គម្រោងខ្ចីប្រាក់ដ៏ច្រើននេះបានកើតឡើងក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចផ្តាច់ជំនួយទៅកាន់សាកលវិទ្យាល័យមួយនេះ ខណៈនាពេលកន្លងមកសាកលវិទ្យាល័យ Harvard ធ្លាប់បានទទួលជំនួយពីរដ្ឋាភិបាលអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណជា ៩ពាន់លានដុល្លារ។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Wall Street គឺអ្នកផ្តល់ប្រាក់កម្ចីដ៏ច្រើននេះទៅកាន់សាកលវិទ្យាល័យ Harvard ខណៈលក្ខខណ្ឌនៃប្រាក់កម្ចីនិងការសងត្រឡប់ទៅវិញយ៉ាងណានោះគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យ Harvard គឺជាសាកលវិទ្យាល័យដ៏ធំនិងល្បីល្បាញបំផុតលំដាប់ទី ៤ នៅលើពិភពលោក ហើយនាពេលកន្លងមកសាកលវិទ្យាល័យ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិកមួយនេះ តែងផ្តល់អាហារូបករណ៍ដល់និស្សិតជាច្រើននៅជុំវិញពិភពលោក និងជាកន្លែងអនុញ្ញាតឱ្យមានការស្រាវជ្រាវចំពោះគម្រោងធំៗជាច្រើនដោយមិនគិតថ្លៃផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






