អន្តរជាតិ

​​តួលេខអ្នកបាត់បង់ជីវិតដោយសារបាក់អគារនៅថៃ កើនដល់ ២១នាក់ និង ៧៣នាក់បន្តបាត់ខ្លួន

BY
Pheakdey
April 8, 2025

ថៃ៖ សាកសពមនុស្សចំនួន ៣នាក់បន្ថែមទៀតត្រូវបានយកចេញពីគំនរអគារបាក់បែក នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី៨ ខែមេសានេះ។ គួររម្លឹកជូនថា អគារមួយកន្លែងនេះបានដួលរលំតាំងតែពីថ្ងៃទី ២៨ ខែមីនាម្លេះ ក្រោយទីក្រុងបាងកកបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយ។

គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើងរហូតដល់ចំនួន ២១នាក់ហើយ​ ខណៈអ្នកកំពុងបាត់ខ្លួនវិញគឺមានចំនួន ៧៣នាក់។ គួររម្លឹកជូនថា អគារដែលបានដួលរលំទាំងស្រុងនេះគឺជាគម្រោងអគារការិយាល័យអគ្គសវនករថៃ មានកម្ពស់ ៣៤ជាន់ និងត្រូវបានសាងសង់រួចរាល់ ៣០% ហើយ។ ជុំវិញករណីបាក់អគារនេះអាជ្ញាធរក៏កំពុងការស៊ើបអង្កេតទៅលើក្រុមហ៊ុនចិន ដែលទទួលបន្ទុកសាងសង់អគារនេះផងដែរ ដ្បិតអាជ្ញាធរថៃសង្ស័យថា ការដួលរលំអគារអាចមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងសំណង់គ្មានគុណភាព៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: