ស្ងាត់ៗ Barcelona ចង់បានបងម៉ៅ Pogba របស់បិសាចក្រហមដែរ ខណៈដែលមានព័ត៌មានជាច្រើនថាអាចនឹងប្តូរទៅលេងនៅ Bernabue ក្នុងរដូវកាលក្រោយ
- May 11, 2019
កីឡាករ Paul Pogba បានក្លាយជាប្រធានបទក្តៅរបស់សាធារណៈដែលមានការចាប់អារម្មណ៍ពីអ្នកចាត់ការទូទៅលោក Zinedine Zidane ហើយនិងក្លឹប Real Madrid ប៉ុន្តែនៅពេលដែលលោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះព្យាយាមចង់បានខ្សែបម្រើលំដាប់ពិភពលោករូបនេះពីបិសាចក្រហម ក្លឹប Barcelona បានចូលមកប្រជែងជាមួយគ្នាដើម្បីយកកីឡាកររូបនេះទៅចូលរួមនៅក្នុងរដូវក្តៅនេះ។ បន្ទាប់ពីធ្លាក់ចេញនៅក្នុងក្របខ័ណ្ឌ UEFA Champion League ក្រោមស្នាដៃរបស់ក្រុម Liverpool មក ក្លឹប Barcelona ទទួលស្គាល់ថាក្លឹបត្រូវការបន្ថែមនៃកីឡាករដែលមានគុណភាពសម្រាប់ក្រុមរបស់ពួកគេ ហើយបានចាប់អារម្មណ៍លើកីឡាករទើបឈ្នះពានWorld Cup ថ្មីៗ។

គួរបញ្ជាក់ផងដែរថាក្លឹប Barcelona ចង់បានកីឡាករ Pual Pogba មកជំនួសកីឡាករខ្សែបម្រើ Ivan Rakitic ដែលត្រូវបានគេជឿជាក់ថានឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះផងដែរ។ លើសពីនេះទៅទៀតមានគេរាយការណ៍ថា កីឡាករ Lionel Messi ធ្លាប់បានប្រាប់អោយកីឡាករ Pual Pogba ចូលរួមជាមួយខ្លួននៅទឹកដី Camp Nou នៅពេលដែលបានជួបគ្នានៅពេលជួយក្រុមជម្រើសជាតិនៅក្នុងពាន World Cup រវាងប្រទេសបារាំង និងអាស្សង់ទីន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Florentino Perez និង Real Madrid នៅតែសម្លឹងចង់បានកីឡាកររូបនេះ ហើយបានប្រុងប្រយ័ត្នលើការចាប់អារម្មណ៍របស់ក្លឹប Barcelona៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









