កុំភ្លេចគាំទ្រពួកគាត់ទាំងអស់គ្នា!! ល្ងាចនេះមានការប្រកួតជម្រើសជាតិបាល់ទាត់កម្ពុជាផ្នែកនារីវ័យក្រោម១៥ឆ្នាំប៉ះជាមួយក្រុមជម្រើសជាតិម៉ាឡេសុីក្នុងពាន The AFF U-15 ផ្នែកនារីឆ្នាំ២០១៩
- May 11, 2019
នៅថ្ងៃសៅរ៍នេះមានការប្រកួតបន្តនៅក្នុងពាន The AFF U-15 ផ្នែកនារីនៅក្នុងឆ្នាំ ២០១៩ដោយក្រុមជម្រើសជាតិម៉ាឡេសុីប៉ះជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតដំបូងនៅរយៈពេលបីថ្ងៃនៃការព្រឹត្តិការណ៍មួយនេះដែលប្រព្រឹត្តទៅនៅក្នុងប្រទេថៃខេត្ត Chonburi។ គួរបញ្ជាក់ផងដែរថា ប្រទេសម៉ាឡេសុីបានទទួលរងការឈឺចាប់បន្ទាប់ពីចាញ់៤ទល់នឹង០ ក្រោមកណ្តាប់ដៃរបស់ក្រុមជម្រើសជាតិឡាវនៅក្នុងថ្ងៃបើកឆាក ខណៈដែរកម្ពុជាចាញ់ក្រុមជម្រើសជាតិសឹង្ហបុរី ២ទល់នឹង១នៅក្នុងថ្ងៃបើកឆាកដូចគ្នា។
ជាមួយគ្នានេះដែរ នៅពេលចាប់ពូលមានពីរពូល ដោយនៅក្នុងពូល A មានក្រុមជម្រើសជាតិមីយ៉ានម៉ា វៀតណាម Timor-Leste និងប្រទេសហ្វីលីពីន និងនៅក្នុងពូល B មានប្រទេសកម្ពុជា សឹង្ហបុរី ម៉ាឡេសុី ឡាវ និងម្ចាស់ផ្ទះថៃ។ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រគឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែឧសភា ហើយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២១ ខែឧសភាផងដែរ៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
រូបភាព៖ Cam-Sport
- Share This Post:









