ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិន ដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញករណីអាមេរិកដំឡើងពន្ធគយក្នុងអត្រាដ៏ខ្ពស់

    BY Pheakdey April 10, 2025
    ចិន ដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញករណីអាមេរិកដំឡើងពន្ធគយក្នុងអត្រាដ៏ខ្ពស់

    ចិន៖ ប្រទេសចិនបានសម្រេចដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organisation) ឬហៅកាត់ថា WTO ជាផ្លូវការហើយ​ ជុំវិញករណីដែលសហរដ្ឋអាមេរិកដំឡើងពន្ធគយក្នុងអត្រាដ៏ខ្ពស់ចំពោះទំនិញចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា។ បើតាមអាជ្ញាធរចិនបានចោទប្រកាន់ថា ការសម្រេចដំឡើងពន្ធនាំចូលដ៏ខ្ពស់របស់សហរដ្ឋអាមេរិកគឺជារឿងដែលមិនសមហេតុផលទាល់តែសោះ ពោលគឺវាមានកម្រិតខ្ពស់ជ្រុលខ្លាំងពេក។

    គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសក្នុងការដំឡើងពន្ធគយរវាងសហរដ្ឋអាមេរិកនិងចិន បានផ្ទុះឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មាចុងក្រោយនេះ ដោយចិនបានប្រកាសដំឡើងពន្ធនាំចូលលើផលិតផលអាមេរិកពីអត្រា ៣៤% ទៅដល់ ៨៤% ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីព្រឹកមិញនេះបានប្រកាសនឹងយកពន្ធនាំចូលលើផលិតផលចិនរហូតដល់កម្រិត ១២៥%ឯណោះ។​ យ៉ាងណាក្តី គេនៅមិនទាន់អាចព្យាករណ៍បាននៅឡើយទេថា អង្គការពាណិជ្ជកម្មពិភពលោក អាចនឹងជួយសម្របសម្រួលបញ្ហានេះបានកម្រិតណា ឬមានដំណោះស្រាយយ៉ាងណានោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: