មនុស្ស ៤នាក់បានបាត់បង់ជីវិត និង ៧នាក់កំពុងបាត់ខ្លួន ក្រោយនាវាបូមខ្សាច់មួយគ្រឿងបានលិចនៅហ្វីលីពីន
- BY
- Pheakdey
- April 18, 2025
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់បង់ជីវិតនៅក្នុងហេតុការណ៍លិចនាវាបូមខ្សាច់មួយគ្រឿងនៅឈូងសមុទ្រភាគខាងលិចនៃប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៨ ខែមេសា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានទាំងពលរដ្ឋចិនផងដែរ ខណៈអត្តសញ្ញាណលម្អិតរបស់ពួកគេមិនត្រូវបានបង្ហាញជាសាធារណៈឡើយ។
ប្រភពខាងលើបានបន្តថា ក្រៅពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ ហើយតាមការសន្និដ្ឋានបឋមអ្នកបាត់ខ្លួនទាំងអស់នោះក៏ទំនងជាបានស្លាប់អស់ហើយដែរ តែសាកសពរបស់ពួកគេបានអណ្តែតទៅឆ្ងាយពីតំបន់ដែលនាវាបានលិច។ បើតាមឆ្មាំសមុទ្រហ្វីលីពីនបានបញ្ជាក់ថា នាវាដែលបានលិចនោះមានឈ្មោះថា MV Hong Hai 16 មានផ្ទុកមនុស្សសរុបចំនួន ២៥នាក់ ដោយនៅក្នុងនោះមាន ១៣នាក់ជាជនជាតិហ្វីលីពីន និង ១២នាក់ទៀតជាជនជាតិចិន ហើយនាវានេះក៏មានផ្ទុកនូវប្រេងរំអិលចំនួន ២,០០០លីត្រ និងប្រេងម៉ាស៊ូតចំនួន ៣,០០០លីត្រផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






