ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Nvidia អាចរងនូវការពិន័យជាប្រាក់រហូតដល់ ៥,៥ ពាន់លានដុល្លារ ក្រោយអាមេរិកប្រកាសរឹតបន្តឹងការលក់បន្ទះឈីបទៅកាន់ប្រទេសចិន

    BY Pheakdey April 18, 2025
    ក្រុមហ៊ុន Nvidia អាចរងនូវការពិន័យជាប្រាក់រហូតដល់ ៥,៥ ពាន់លានដុល្លារ ក្រោយអាមេរិកប្រកាសរឹតបន្តឹងការលក់បន្ទះឈីបទៅកាន់ប្រទេសចិន

    អាមេរិក៖ ក្រុមហ៊ុន Nvidia អាចប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ៥,៥ពាន់លានដុល្លារ ក្រោយអាមេរិកសម្រេចរឹតបន្តឹងការលក់បន្ទះឈីបទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១៨ ខែមេសា។​ បន្ទះឈីបដែលកំពុងស្ថិតនៅក្នុងការរឹតបន្តឹងនោះគឺជាបន្ទះឈីប H20 ដែលជាប្រភេទបន្ទះឈីបដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI)។

    គួរកត់សម្គាល់ថា ចិនគឺជាទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nvidia ដែលមានមូលដ្ឋានៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ យ៉ាងណាក្តី ថ្មីៗនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសឱ្យសហរដ្ឋអាមេរិកត្រូវកាត់បន្ថយចំនួនបន្ទះឈីប ដែលត្រូវលក់ទៅកាន់ទីផ្សារប្រទេសចិន ហើយក្នុងករណីដែលក្រុមហ៊ុន Nvidia មិនគោរពតាមវិធានការនេះទេ ពោលគឺនៅបន្តលក់បន្ទះឈីបជាធម្មតាទៅកាន់ប្រទេសចិន គឺក្រុមហ៊ុនអាចនឹងរងនូវការពិន័យជាប្រាក់ប្រមាណជា ៥,៥ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនផងដែរថា ភ្លាមៗក្រោមការដាក់ចេញវិធានការរឹតបន្តឹងការលក់បន្ទះឈីបខាងលើនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះចំនួន ៦%៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post: