នាយករដ្ឋមន្ត្រីថៃលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅសប្តាហ៍ក្រោយ
- BY
- Pheakdey
- April 20, 2025
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអាទិត្យ ទី២០ ខែមេសា។ បើតាមលោក Jirayu Huangsub អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា តាមគម្រោងគឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញមកប្រទេសកម្ពុជានៅក្នុងថ្ងៃពុធ ទី២៣ និងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ក្រោយទទួលបានការអញ្ជើញជាផ្លូវការពីភាគីកម្ពុជា។

ប្រភពខាងលើបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ នឹងត្រូវអញ្ជើញចូលជួបសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់រូបសញ្ញាដើម្បីប្រារព្ធខួបលើកទី ៧៥នៃទំនាក់ទំនងការទូតកម្ពុជា-ថៃផងដែរ។ បន្ថែមពីនេះទៀត នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏នឹងធ្វើចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសថៃ-កម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






