សម្តេចប៉ាបហ្វ្រង់ស៊ីស បានសោយទិវង្គតហើយនៅក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា
- BY
- Pheakdey
- April 21, 2025
បុរីវ៉ាទីកង់៖ សម្តេចប៉ាបហ្វ្រង់ស៊ីស (Pope François) បានសោយទិវង្គតហើយនៅក្នុងព្រះវស្សា ៨៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃចន្ទ ទី២១ ខែមេសា។ ដំណឹងសោយទិវង្គតរបស់សម្តេចប៉ាបហ្វ្រង់ស័រ ត្រូវបានប្រកាសជាសាធារណៈដោយអាជ្ញាធរបុរីវ៉ាទីកង់ ដោយទ្រង់បានសោយទិវង្គតនៅក្នុងគេហដ្ឋានរបស់ទ្រង់ ស្ថិតនៅក្នុងទីក្រុង Casa Santa Marta។

ប្រភពខាងលើបានបន្តថា សម្តេចប៉ាបហ្វ្រង់ស៊ីសបានសោយទិវង្គតដោយសារជំងឺរលាកសួត ខណៈមុនពេលសោយទិវង្គតនេះព្រះអង្គក៏បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ៥សប្តាហ៍ដែរ។ យ៉ាងណាក្តី ជំងឺរលាកសួតរបស់ព្រះអង្គមានលក្ខណៈធ្ងន់ធ្ងរខ្លាំងមិនអាចព្យាបាលទើបនៅទីបំផុតទ្រង់នៅតែសោយទិវង្គតដោយសារជំងឺដ៏កាចសាហាវមួយនេះ។ សូមបញ្ជាក់ជូនថា សម្តេចប៉ាបហ្វ្រង់ស៊ីសគឺជាប្រមុខដឹកនាំសាសនាកាតូលិកដ៏ល្បីល្បាញមួយអង្គ ខណៈទ្រង់បានបំពេញការងារបម្រើឱ្យសាសនាកាតូលិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






