អាមេរិក ប្រកាសដំឡើងពន្ធនាំចូលលើផលិតផលសូឡាពីកម្ពុជាក្នុងអត្រារហូតដល់ ៣,៥២១%
- BY
- Pheakdey
- April 22, 2025
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាំចូលលើផលិតផលផ្ទាំងសូឡាដែលមានអត្រាខ្ពស់បំផុតរហូតដល់ជាង ៣,៥២១% ពីបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី២២ ខែមេសា។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវអនុវត្តច្បាប់បង់ពន្ធនាំចូលក្នុងអត្រាដ៏ខ្ពស់នេះរួមមានប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា ដែលមានអត្រាផ្សេងៗគ្នាដូចខាងក្រោម៖

-ប្រទេសកម្ពុជាត្រូវបង់ពន្ធ ៣,៥២១%
-ប្រទេសថៃត្រូវបង់ពន្ធ ៣៧៥,១៩%
-ប្រទេសវៀតណាមត្រូវបង់ពន្ធ ៣៩៥,៩%
-និងប្រទេសម៉ាឡេស៊ីត្រូវបង់ពន្ធ ៤១.៥៦%
ប្រភពខាងលើបានបន្តថា ការអនុវត្តច្បាប់ដំឡើងពន្ធនាំចូលដ៏ខ្ពស់ពីសំណាក់អាជ្ញាធរអាមេរិកនៅពេលនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលបានចាប់ផ្តើមតាំងពីឆ្នាំមុនពោលគឺពេលដែលអាមេរិកកំពុងស្ថិតក្រោមការដឹកនាំរបស់ ចូ បៃដិន ម្លេះ បន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យអាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុនបរទេសបានធ្វើឱ្យទីផ្សារអាមេរិកខូចខាតដោយលក់ផលិតផលក្នុងតម្លៃទាបមិនសមហេតុផល៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






