អគ្គិភ័យបានឆេះបំផ្លាញអគារស្ប៉ាក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែងក្នុងប្រទេសថៃ
- BY
- Pheakdey
- April 23, 2025
ថៃ៖ អគារស្ប៉ានៅក្នុងសណ្ឋាគារប្រណិតមួយកន្លែងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៣ ខែមេសា។ សណ្ឋាគារ ដែលជាកើតហេតុនោះមានឈ្មោះថា Dhara Dhevi និងជាសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំផងដែរ។

ប្រភពខាងលើបានបន្តថា អគ្គិភ័យបានកើតឡើងនៅម៉ោងប្រមាណជា ២ រំលងអាធ្រាត្រឆ្លងចូលថ្ងៃពុធនេះ ខណៈអាជ្ញាធរប្រើប្រាស់រយៈពេល ២ម៉ោងទើបអាចពន្លត់ភ្លើងបាន។ យ៉ាងណាក្តី ហេតុការណ៍អកុសលនេះមិនបានបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ធ្ងរ ឬត្រូវស្លាប់បាត់បង់ជីវិតនោះទេ។ ចំពោះមូលហេតុដែលបង្កឱ្យមានភ្លើងឆេះវិញ នៅមិនទាន់មានការបញ្ជាក់ពីសំណាក់អាជ្ញាធរថៃនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






