ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក គ្រោងកាត់បន្ថយបុគ្គលិក​ ក្រោយអាមេរិកផ្តាច់ជំនួយ

    BY Pheakdey April 23, 2025
    អង្គការសុខភាពពិភពលោក គ្រោងកាត់បន្ថយបុគ្គលិក​ ក្រោយអាមេរិកផ្តាច់ជំនួយ

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញគម្រោងកាត់បន្ថយបុគ្គលិកមួយចំនួនដោយសារបញ្ហាថវិកា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៣ ខែមេសា។  យ៉ាងណាក្តី អង្គការសុខភាពពិភពលោកមិនបានបញ្ជាក់អំពីចំនួនបុគ្គលិកជាក់លាក់ដែលត្រូវកាត់បន្ថយនោះទេ ខណៈគិតត្រឹមពេលនេះអង្គការដែលមានមូលដ្ឋានៅក្នុងប្រទេសស្វីសមានបណ្តាញបុគ្គលិកនៅជុំវិញពិភពលោកជាង​ ៨,០០០នាក់។

    បើតាមលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានឱ្យដឹងថា​ កាលពីឆ្នាំ ២០២២ សហរដ្ឋអាមេរិកធ្លាប់បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១,៣ពាន់លានដុល្លារឱ្យអង្គការសុខភាពពិភពលោកសម្រាប់ធ្វើប្រតិបត្តិការណ៍នៅក្នុងឆ្នាំ២០២៣។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ អាមេរិកមិនបានផ្តល់ប្រាក់ជំនួយនោះទេ ហើយនៅក្នុងឆ្នាំ២០២៥នេះ​ ក៏អាមេរិកគ្មានគម្រោងបន្តផ្តល់ជំនួយនេះដែរ។ ផ្ទុយទៅវិញកាលពីអំឡុងខែមករាកន្លងទៅ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីផែនការដកខ្លួនចេញពីសមាជិករបស់អង្គការមួយនេះទៀតផង។ នៅចំពោះមុខការខ្វះខាតថវិកានេះ គឺអង្គការសុខភាពពិភពលោកគ្មានជម្រើសណា ក្រៅពីបង្ខំចិត្តកាត់បន្ថយបុគ្គលិកនិងកាត់បន្ថយប្រតិបត្តិការណ៍របស់ខ្លួននោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: