អន្តរជាតិ

បុរសម្នាក់បើករថយន្តបំបុកហ្វូងមនុស្សក្នុងពិធីជប់លៀងមួយកន្លែងនៅកាណាដា បណ្តាលឱ្យមនុស្ស ១១នាក់បាត់បង់ជីវិត

BY
Pheakdey
April 28, 2025

កាដាណា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានបុរសម្នាក់បានបើករថយន្តបំបុកចូលក្នុងកម្មវិធីជប់លៀងមួយនៅក្នុងប្រទសកាណាដា​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៨​ ខែមេសា។ ហេតុការណ៍គួរឱ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងទីក្រុង Vancouver ភាគខាងលិច នៃប្រទេសកាណាដា ខណៈពិធីជប់លៀងនោះគឺកំពុងរៀបចំឡើងនៅតាមដងផ្លូវ។

ជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនបានភ្លាមៗ ហើយចំពោះអត្តសញ្ញាណវិញគឺអាជ្ញាធរកាណាដាបញ្ជាក់ត្រឹមថា ជនសង្ស័យមានអាយុ ៣០ឆ្នាំ ជាជនជាតិកាណាថា និងបានប្រើប្រាស់រថយន្តម៉ាក Audi SUV ពណ៌ខ្មៅមួយគ្រឿងក្នុងពេលធ្វើសកម្មភាពនោះ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរកាណាដានៅមិនទាន់រកឃើញ មូលហេតុពិតប្រាកដដែលជាជម្រុញឱ្យជនសង្ស័យធ្វើសកម្មភាពបែបនេះឡើយ ខណៈការសន្និដ្ឋានបឋមគឺជនសង្ស័យទំនងជាមនុស្សមានបញ្ហាសតិស្មារតី ហើយសកម្មភាពនេះមិនជាប់ពាក់ព័ន្ធនឹងហេតុផលភេរវកម្មឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: