លោក ដូណាល់ ត្រាំ គ្រោងស្នើសុំថវិកាសម្រាប់ចំណាយលើសន្តិសុខជាតិរហូតដល់ ១,០១ ទ្រីលានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាននោះទេ
- BY
- Pheakdey
- May 2, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងស្នើសុំថវិកាសម្រាប់ចំណាយលើសន្តិសុខជាតិក្នុងទំហំទឹកប្រាក់រហូតដល់ ១,០១ ទ្រីលានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២ ខែឧសភា។ ថវិកាដ៏ច្រើនខាងលើនេះនឹងត្រូវប្រើប្រាស់សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលាខាងមុខនេះតទៅ។

ប្រភពខាងលើបានបន្តថា បើធ្វើការប្រៀបធៀបទំហំទឹកប្រាក់ខាងលើនេះ ទៅនឹងទំហំទឹកប្រាក់ដែលសហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់នៅក្នុងឆ្នាំកន្លងទៅ គឺមានការកើនឡើងចំនួន ១៣% ខណៈនៅក្នុងនោះការចំណាយលើប្រាក់ខែយោធាគឺមានការកើនឡើងចំនួន ៣,៨%ផងដែរ។ សូមបញ្ជាក់ជូនថា គម្រោងបង្កើនការចំណាយលើសន្តិសុខជាតិខាងលើនេះក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមមហាជនផងដែរ ដ្បិតនៅក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមកាត់បន្ថយការចំណាយលើវិស័យផ្សេងៗជាច្រើនរួចមកហើយ រួមមានទាំងការបិទស្ថាប័នរដ្ឋ កាត់បន្ថយបុគ្គលិក និងផ្អាកជំនួយអរន្តជាតិជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






