អន្តរជាតិ

អូស្រ្តាលី សម្ពោធឱ្យប្រើប្រាស់នាវាដើរដោយថាមពលអគ្គីសនីធំជាងគេបំផុតនៅលើពិភពលោក ដែលអាចផ្ទុកអ្នកដំណើរបានជាង ២,០០០នាក់

BY
Pheakdey
May 3, 2025

អូស្រ្តាលី៖ អូស្រ្តាលីបានដាក់សម្ពោធឱ្យប្រើប្រាស់នាវាកម្សាន្តមួយគ្រឿង ដែលជានាវាដើរដោយថាមពលអគ្គីសនីធំជាងគេបំផុតនៅលើពិភពភព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time នៅក្នុងថ្ងៃសៅរ៍ ទី៣ ខែឧសភា។ នាវាដើរដោយថាមពលអគ្គីសនីខ្នាតយក្សនេះមានឈ្មោះថា Hull 096  និងមានសមត្ថភាពអាចផ្តល់កម្លាំងរហូតដល់ជាង ៤០មេហ្គាវ៉ាត់ម៉ោង។

ប្រភពខាងលើបានបន្តថា នាវា​ Hull 096 ត្រូវបានរចនាឡើងយ៉ាងធំទូទាយ ដោយមានប្រវែង ១៣០ម៉ែត្រ អាចផ្ទុកយាន្តជំនិះបានរហូតដល់ ២២៥គ្រឿង និងអាចផ្ទុកអ្នកដំណើរសរុបបានរហូតដល់ ២,១០០នាក់។​ តាមគម្រោងនាវា​ Hull 096 នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងទន្លេ River Plate ដែលស្ថិតនៅចន្លោះរវាងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន និងប្រទេសអ៊ុយរូហ្គាយ។ សូមបញ្ជាក់ជូនថា នាវាដើរដោយថាមពលអគ្គីសនីគឺជាជម្រើសដ៏ល្អបំផុតមួយ ដែលអាចរួមចំណែកថែរក្សាបរិស្ថានពិភពលោកបានយ៉ាងល្អ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Stria Time

Share This Post: