សហភាពអឺរ៉ុបពិន័យ TikTok ជាប្រាក់ ៦០០លានដុល្លារ ពីជុំវិញករណីបំពានសិទ្ធឯកជនភាពអ្នកប្រើប្រាស់
- BY
- Pheakdey
- May 3, 2025
អៀរឡង់៖ និយតករឯកជនភាពរបស់សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok ជាប្រាក់ចំនួន ៥៣០លានអឺរ៉ូ (៦០០លានដុល្លារ) ពីបទមិនបានគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការពិន័យនេះត្រូវនេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់អាជ្ញាធរអៀរឡង់ ដែលបានអះអាងថា TikTok បានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋនៅតំបន់អឺរ៉ុប ដើម្បីផ្តល់ទៅឱ្យរដ្ឋាភិបាលចិនដោយសម្ងាត់។

គួរកត់សម្គាល់ថា ករណីចម្រូងចម្រាសខាងលើនេះមិនមែនជារឿងថ្មីចំពោះបណ្តាញសង្គម TikTok ឡើយ ដ្បិតនាពេលកន្លងមក សហរដ្ឋអាមេរិក៏បានចោទប្រកាន់បណ្តាញសង្គមដ៏ពេញនិយមនេះក្នុងករណីដូចគ្នានេះដែរ ហើយអាជ្ញាធរអាមេរិកថែមទាំងបានប្រាប់ឱ្យក្រុមហ៊ុន TikTok ត្រូវផ្តាច់ខ្លួនពីក្រុមហ៊ុនចិន និងលក់ភាគហ៊ុនឱ្យអាមេរិកមានសិទ្ធគ្រប់គ្រងមួយផ្នែកផងដែរ ប្រសិនបើ TikTok ចង់បន្តដំណើរការកម្មវិធីរបស់ខ្លួននៅលើទឹកដីអាមេរិក។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះនៅក្នុងតំបន់អឺរ៉ុបទាំងមូលកំពុងមានអ្នកប្រើប្រាស់ TikTok ប្រមាណជា ១៧០លាននាក់យ៉ាងសកម្មជារៀងរាល់ថ្ងៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






