លោក ដូណាល់ ត្រាំ បានស្នើឱ្យកាត់បន្ថយការចំណាយរបស់រដ្ឋចំនួន ១៦៣ពាន់លានដុល្លារ
- BY
- Pheakdey
- May 3, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើសុំឱ្យមានការកាត់បន្ថយថវិការដ្ឋចំនួន ១៦៣ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៣ ខែឧសភា។ តាមគម្រោងគឺផែនការកាត់បន្ថយការចំណាយរបស់រដ្ឋនេះនឹងត្រូវនៅឡើងនៅក្នុងឆ្នាំបន្ទាប់ ខណៈផែនការចំណាយនៅក្នុងឆ្នាំនេះត្រូវអនុម័តរួចរាល់ហើយតាំងតែពីអាណត្តិមុនម្លេះ។

ប្រភពខាងលើបានបន្តថា ផែនការកាត់បន្ថយការចំណាយខាងលើនេះគឺជាការកាត់បន្ថយការចំណាយនៅក្នុងវិស័យមួយចំនួនដូចជា អប់រំ លំនៅដ្ឋាន និងការស្រាវជ្រាវផ្នែកវិជ្ជសាស្រ្តជាដើម។ យ៉ាងណាក្តី កាលពីម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានបង្ហាញផែនការស្នើសុំការបន្ថែមការចំណាយលើវិស័យសន្តិសុខជាតិទៅវិញ ពោលគឺគ្រោងនឹងបន្ថែមការចំណាយរហូតដល់ ១,០១ ទ្រីលានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាននោះទេនៅក្នុងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






