កីឡា

Bayern Munich សម្លឹងឃើញកីឡាករដែលទើបនឹងលើកពាន English Premier League ដើម្បីយកមកជំនួសកីឡាករ Ribery និង Robben

BY
Khmernote Media
May 20, 2019

ថ្មីៗនេះ ក្លឹបយក្សរបស់អាឡឺម៉ង់ Bayern Munich បានចេកផ្លូវគ្នាជាមួយកីឡាករចាស់វស្សា Frank Ribery និងកីឡាករ Arjen Robben កាលពីថ្ងៃសុក្រនេះ ហើយពួកគេកំពុងតែរៀបចំរកមើលកីឡាករមួយចំនួនដើម្បីយកមកជំនួសអ្នកដែលចាកចេញ និងកីឡាករម្នាក់ក្នុងចំនោមនោះជាកីឡាករ Leroy Sane របស់ Man city។ គួរបញ្ជាក់ផងដែរថាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់វ័យ២៣ឆ្នាំរូបនេះបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Machester City ប៉ុន្តែមិនមែនជាកីឡាករ១១នាក់ដំបូងរបស់គ្រូបង្វឹក Pep Guardiolaនោះទេ។ ហើយមិនតែប៉ុណ្ណោះនៅដើមរដូវកាល ២០១៨-២០១៩នេះ Sane មានរបួសច្រើន ដែលធ្វើអោយមិនសូវបានលេង និងជំនួសដោយកីឡាករ Bernardo Silva ដែលជាហេតុធ្វើអោយកីឡាករ Sane ភាគច្រើនអង្គុយនៅក្នុងកៅអីបម្រុង។

ទោះជាយ៉ាងនេះក្តី តារាបាល់ទាត់វ័យក្មេងរូបនេះនៅតែអាចរកគ្រាប់បាល់បាន ១០គ្រាប់ និង Assists ១១គ្រាប់ក្នុងការបង្ហាញខ្លួន ៣១លើកនៅក្នុងក្របខណ្ឌ English Premier League ហើយនិងរកបាន៤គ្រាប់ និង៤ Assists នៅក្នុងក្របខ័ណ្ឌ UEFA Champion Leagueផងដែរ ដោយសរុបទៅនៅក្នុងរដូវកាលនេះ Sane លេងបាន ៤៧ប្រកួត រកបាន ១៦គ្រាប់ និង១៨ Assists។ មានការរាយការណ៍ថា Sane នឹងក្លាយជាកីឡាកររបស់ក្លឹប Bayern Munich ឆាប់ៗ ហើយមានអ្នកជំនាញជាច្រើនបានអោយយោគបល់ និងជំរុញអោយចុះកុងត្រាជាមួយកីឡាកររូបនេះអោយបានឆាប់រហ័ស៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: