អន្តរជាតិ

មនុស្ស ៣នាក់បាត់បង់ជីវិត, ១៤នាក់កំពុងបាត់ខ្លួន និង ៦០នាក់រងរបួស ក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅប្រទេសចិន

BY
Pheakdey
May 5, 2025

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានទូកទេសចរណ៍ចំនួន ២គ្រឿងបានលិចនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៥ ខែឧសភា។ ទូកទេសរចណ៍ទាំង ២គ្រឿងនោះ គឺជាទូកដែលតែងដំណើរការដឹកអ្នកទេសចរកម្សាន្តជាប្រចាំនៅតាមដងទន្លេក្នុងទីក្រុង Qianxi  ខេត្ត Guizhou ភាគខាងត្បូង ប្រទេសចិន។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦០នាក់បានរងរបួសផងដែរ ខណៈគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ១៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយគេក៏គ្មានសង្ឃឹមថា ពួកគេអាចមានសំណាងនៅរស់មានជីវិតដែរ។ យ៉ាងណាក្តី អាជ្ញាធរចិននៅមិនទាន់បានបញ្ជាក់លម្អិតអំពីមូលហេតុ ដែលបណ្តាលឱ្យទូកទេសចរណ៍ទាំង ២គ្រឿងនេះត្រូវជួបគ្រោះថ្នាក់ដូចនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: