អន្តរជាតិ

ទុរេនមួយប្រភេទនៅវៀតណាមកំពុងតែធ្លាក់ថ្លៃខ្លាំង ដោយតម្លៃមួយគីឡូមិនដល់ ១ដុល្លារផង

BY
Pheakdey
May 6, 2025

វៀតណាម៖ ខណៈដែលទុរេនកំពុងមានតម្លៃខ្ពស់នៅតាមទីផ្សារក្នុងប្រទេសមួយចំនួន នោះ ទុរេនមួយប្រភេទនៅក្នុងប្រទេសវៀតណាមកំពុងតែធ្លាក់ថ្លៃយ៉ាងខ្លាំង ពោលគឺថោកជាង ១ដុល្លារក្នុងមួយគីឡូក្រាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Fructidor ។ ទុរេនវៀតណាម ដែលកំពុងប្រឈមនឹងការធ្លាក់ថ្លៃនោះគឺទុរេនពូជ Ri6 ហើយតម្លៃរបស់គឺត្រឹម ០,៩៨ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម សម្រាប់ការទៅទិញដល់ចម្ការ។

ប្រភពខាងលើបានបន្តថា បើធ្វើការប្រៀបធ្រៀបតម្លៃរបស់ទុរេន Ri6 នៅក្នុងពេលបច្ចុប្បននេះទៅនឹងតម្លៃកាលពីខែមុនគឺវាបានធ្លាក់ចុះចន្លោះពី​ ០,២០-០,៥៩ ដុល្លារក្នុងមួយគីឡូក្រាម ហើយវាក៏ជាការធ្លាក់ចុះតម្លៃដ៏ច្រើនគួរកត់សម្គាល់មួយផងដែរ។ ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ចុះតម្លៃទុរេនពូជ Ri6 នេះ ម្ចាស់ចំការជាច្រើននៅវៀតណាមបានសម្រេចយកទុរេននៅដាក់លក់នៅតាមដងផ្លូវវិញម្តង ខណៈការដាក់លក់ទុរេនតាមដងផ្លូវនេះអាចធ្វើឱ្យតម្លៃទុរេនឡើងដល់ ១,១៧-២,៣៤ ដុល្លារក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមគុណភាពរបស់ទុរេន៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Fructidor

Share This Post: