ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនិងចិន​ នឹងបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មនៅប្រទេសស្វីសក្នុងសប្តាហ៍នេះ

    BY Pheakdey May 7, 2025
    អាមេរិកនិងចិន​ នឹងបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មនៅប្រទេសស្វីសក្នុងសប្តាហ៍នេះ

    អាមេរិក៖ កិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន​ នឹងត្រូវរៀបចំឡើងនៅប្រទេសស្វីសក្នុងសប្តាហ៍នេះហើយ នេះបើយោងតាមការបញ្ជាក់ពីសំណាក់មន្ត្រីជាន់ខ្ពស់អាមេរិក ដែលត្រូវបានចុះផ្សាយបន្តដោយណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៧ ខែឧសភា។ យ៉ាងណាក្តី របៀបវារៈលម្អិតនៃជំនួបដ៏ពិសេសនេះនៅមិនទាន់ត្រូវបានបង្ហាញជូនសាធារណៈនៅឡើយទេ។

    ប្រភពខាងលើបានបន្តថា ភាគីអាមេរិកនឹងចាត់ឱ្យលោក Scott Bessent ដែលជាលេខាធិការរតនាគារ និងលោក Jamieson Greer ដែលជាតំណាងពាណិជ្ជកម្មអាមេរិក ឱ្យទៅចូលរួមក្នុងកិច្ចចរចារនេះ ខណៈដំណាងមកពីភាគីខាងប្រទេសចិនវិញគឺលោក He Lifeng ដែលជាឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺសហរដ្ឋអាមេរិកបានប្រកាសយកពន្ធនាំចូលលើផលិតផលចិនក្នុងអត្រាំ ១៤៥% ខណៈភាគីចិនវិញបានកំណត់យកពន្ធនាំចូលលើផលិតអាមេរិកក្នុងអត្រា ១២៥%៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: