ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៣៦នាក់បានបាត់បង់ជីវិត ដោយការវាយប្រហារគ្នារវាងឥណ្ឌានិងប៉ាគីស្ថាន

    BY Pheakdey May 7, 2025
    មនុស្ស ៣៦នាក់បានបាត់បង់ជីវិត ដោយការវាយប្រហារគ្នារវាងឥណ្ឌានិងប៉ាគីស្ថាន

    ទីក្រុងអ៊ីស្លាម៉ាបាដ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៦នាក់បានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារគ្នារវាងកងកម្លាំងនៃប្រទេសឥណ្ឌានិងកងកម្លាំងនៃប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៧ ខែឧសភា។ នៅក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងអស់នោះគឺមានពលរដ្ឋស៊ីវិលចំនួន ២៦នាក់បានស្លាប់ដោយការវាយប្រហារពីសំណាក់កងកម្លាំងឥណ្ឌា។

    ដោយឡែកអ្នកស្លាប់ក្រៅពីចំនួនខាងលើនេះ​គឺបានស្លាប់ដោយសារតែវាយប្រហារពីខាងសំណាក់កងកម្លាំងនៃប្រទេសប៉ាគីស្ថានត្រឡប់មកវិញ។ គួររម្លឹកជូនថា ការវាយប្រហារគ្នាបានផ្ទុះឡើងតាំងពីពេលយប់មិញម្លេះ ហើយនៅក្នុងការវាយប្រហារនោះមានទាំងការប្រើកាំភ្លើងធំ និងមីស៊ីលផ្លោងផងដែរ។ សូមរម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាននៅពេលនេះបានផ្តើមចេញពីករណី មានការបាញ់សម្លាប់អ្នកទេសចរឥណ្ឌាជាច្រើននាក់នៅតំបន់កាស្មៀ ខណៈប្រទេសទាំង ២នេះ តែងមានជម្លោះជាមួយគ្នាជាយូរឆ្នាំមកហើយ និងធ្លាប់បានប្រយុទ្ធគ្នាជាច្រើនដងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: