អន្តរជាតិ

តំបន់ទីបេ បានរងនូវគ្រោះរញ្ជួយដីកម្រិត ៥,៥រ៉ិចទ័រ

BY
Pheakdey
May 12, 2025

ចិន៖ តំបន់ទីបេ ប្រទេសចិនបានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៥រ៉ិចទ័រកាលពីព្រឹកមិញនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១២ ខែឧសភា។ គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងក្រុង Shigatse នៅម៉ោងប្រមាណជា ៥ និង១១នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដែលបានបង្កើតភាពញ័រក្នុងដីជម្រៅប្រមាណជា ១០គីឡូម៉ែត្រ។

យ៉ាង​ណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះ ឬមានការខូចខាតហេដ្ឋរចនាសម្ព័ន្ធយ៉ាងណានៅឡើយទេ។ គួររម្លឹកជូនថា កាលពីខែមករាកន្លងទៅស្រុក Tingri ក្នុងតំបន់ទីបេ ក៏បានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីម្តងដែរ ដោយនៅពេលនោះគ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៦,៨រ៉ិចទ័រ និងបានបណ្តាលឱ្យមានមនុស្សជាង ១២០នាក់បានស្លាប់បាត់បង់ជីវិត៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: