អន្តរជាតិ

អាមេរិកយល់ព្រមបន្ថយពន្ធនាំចូលពីចិនត្រឹម ៣០% ហើយចិនយល់ព្រមបញ្ចុះពន្ធនាំចូលពីអាមេរិកត្រឹម ១០% និងព្យួរអត្រាពន្ធ ២៤% ក្នុងរយៈពេល ៩០ថ្ងៃ

BY
Pheakdey
May 12, 2025

ស្វីល៖ ​ចិននិងសហរដ្ឋអាមេរិកបានយល់ព្រមបន្ថយអត្រាពន្ធគយរវាងគ្នាទៅវិញទៅមកក្នុងកម្រិតយ៉ាងច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃចន្ទ ទី១២ ខែឧសភា។ សេចក្តីសម្រេចខាងលើនេះគឺផ្លែផ្កា ដែលបានកើតចេញពីកិច្ចចរចារពិសេសមួយរវាងតំណាងប្រទេសចិននិងអាមេរិក ដែលកំពុងរៀបចំឡើងនៅក្នុងទីក្រុងសឺណែវ នៃប្រទេសស្វីស។

នៅក្នុងសេចក្តីថ្លែងការរួមគ្នាមួយបានបញ្ជាក់ថា ចិននិងអាមេរិកបានយល់ព្រមដកអត្រាពន្ធចំនួន ៩១% និងសម្រេចព្យួរអត្រាពន្ធចំនួន ២៤% ក្នុងរយៈពេល ៩០ថ្ងៃ ខណៈអត្រាពន្ធចំនួន ២០% របស់សហរដ្ឋអាមេរិក ដែលត្រូវបានកំណត់ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីអំឡុងខែមករាកន្លងមកនោះ គឺនៅបន្តមានមានសុពលភាពដដែល។ ដូចនេះគិតត្រឹមពេលនេះ គឺអត្រាពន្ធគយរបស់អាមេរិកចំពោះផលិតចិនត្រូវចុះនៅសល់ត្រឹម ៣០% ខណៈអត្រាពន្ធគយរបស់អាជ្ញាធរចិនចំពោះផលិតអាមេរិកបានចុះនៅសល់ត្រឹម ១០%។ សូមបញ្ជាក់ជូនថា អត្រាពន្ធគយនេះអាចនឹងមានការប្រែប្រួលម្តងទៀតនៅក្នុងរយៈពេល ៩០ថ្ងៃទៀត ឬអាចនៅដដែលអាស្រ័យទៅតាមការចរចាររវាងប្រទេសទាំង ២ជាថ្មីម្តងទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: