អន្តរជាតិ

ថៃ ព្រ-មានអំពីការរាតត្បាតជំងឺកូវីដ-១៩ ជាថ្មីម្តងទៀត ក្រោយរកឃើញអ្នកបាត់បង់ជីវិត ៦នាក់ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ

BY
Pheakdey
May 13, 2025

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានចេញសេចក្តីព្រមានអំពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ​ ទី១៣ ខែឧសភា។ ការចេញសេចក្តីព្រមាននេះត្រូវបានធ្វើឡើង ក្រោយអាជ្ញាធរថៃបានរកឃើញជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ចំនួន ៦នាក់ នៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ។

គួរកត់សម្គាល់ថា ជំងឺកូវីដ-១៩ ដែលហាក់បានបាត់ខ្លួនអស់រយៈពេលប្រហែល ២-៣ឆ្នាំមកហើយនោះ ពេលនេះបានកំពុងតែផ្ទុះការរាតត្បាតជាថ្មីម្តងទៀតនៅក្នុងប្រទេសថៃ និងបានបំប្លែងខ្លួនទៅជាមេរោគថ្មីមួយប្រភេទទៀត ដែលអាចបង្កការចម្លងលឿនជាងមេរោគចាស់ទៅទៀត។ បើតាមលោកវេជ្ជបណ្ឌិត​ Thira Woratanarat ប្រធានមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យជូឡាឡុងកនបានបញ្ជាក់ថា គិតត្រឹមចន្លោះពីថ្ងៃទី ៤ ខែឧសភា ដល់ថ្ងៃទី ១០ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសថៃចំនួន ១៦,៦០៧ករណី ហើយតួលេខអ្នកឆ្លងនេះគឺមានការកើនឡើងផងដែរ បើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីសប្តាហ៍មុននេះ ដោយមានត្រឹមចំនួន ១៤,៦៨០ករណីប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: