អន្តរជាតិ

ប៉ូលិសថៃចាប់ខ្លួនចៅអធិការវត្តមួយអង្គ​ ជុំវិញករណីកិ-បកេ-ងលុយវត្តជាង ៩លានដុល្លារ

BY
Pheakdey
May 16, 2025

ថៃ៖ ប៉ូលិសថៃបានចាប់ខ្លួនព្រះសង្ឃមួយអង្គជុំវិញករណីលួចលុយវត្តជាង ៩លានដុល្លារ នេះបើយោងតាមការចុះផ្សាយរស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃសុក្រ ទី១៦ ខែឧសភា។ ព្រះសង្ឃអង្គនេះមានព្រះនាមថា Phra Thammachiranuwat ជាចៅអធិការវត្ត Wat Rai Khing ដែលជាវត្តដ៏ល្បីមួយនៅក្នុងប្រទេសថៃ។

បើតាមការិយាល័យស៊ើបអង្កេតថ្នាក់កណ្តាលរបស់អាជ្ញាធរថៃបានរកឃើញថា ព្រះចៅអធិការ Phra Thammachiranuwat បានលួចផ្ញើលុយចំនួន ៣០០លានបាត (៩,០៥ លានដុល្លារ) ចេញពីគណនីរបស់វត្ត Wat Rai Khing ទៅកាន់គណនីផ្ទាល់ខ្លួនរបស់ព្រះអង្គ ខណៈប្រាក់ទាំងអស់នេះគឺជាប្រាក់ដែលញាតិញោមពុទ្ធបរិស័ទជាច្រើនបានរួមគ្នាចូលបុណ្យ ដើម្បីទុកកសាងសមិទ្ធផលផ្សេងៗនៅក្នុងវត្ត។ យ៉ាងណាក្តី អាជ្ញាធរថៃនៅមិនទាន់បញ្ជាក់ពីទំហំទោស ដែលនឹងអនុវត្តចំពោះព្រសង្ឃអង្គនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: