អន្តរជាតិ

អារ៉ាប់រួម គ្រោងបង្កើនការវិនិយោគលើវិស័យថាមពលនៅអាមេរិករហូតដល់ ៤៤០ពាន់លានដុល្លារ

BY
Pheakdey
May 17, 2025

អារ៉ាប់រួម៖ ប្រទេសអារ៉ាប់រួមគ្រោងនឹងបង្កើនការវិនិយោគលើវិស័យថាមពលនៅសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់រហូតដល់ ៤៤០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៧ ខែឧសភា។ គិតត្រឹមពេលនេះប្រទេសអារ៉ាប់រួមបានបោះទុកវិនិយោគលើវិស័យថាមពលនៅអាមេរិកចំនួន ៧០ពាន់លា​នដុល្លាររួចហើយ។

ប្រភពខាងលើបានបន្តថា គម្រោងវិនិយោគលើវិស័យថាមពលតម្លៃ ៤៤០ពាន់លានដុល្លារខាងលើនេះ គឺគ្រាន់ជាផ្នែកមួយនៃគម្រោងវិនិយោគសរុបចំនួន ១,៤ទ្រីលានដុល្លារប៉ុណ្ណោះ ដែលប្រទេសអារ៉ាប់រួមគ្រោងនឹងធ្វើការវិនិយោគនៅក្នុងសហរដ្ឋអាមេរិកលើវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងរយៈ ១០ឆ្នាំទៅមុខទៀត។ សូមបញ្ជាក់ជូនផងដែរ គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនមហាសាសនេះត្រូវបានប្រកាសឡើង ស្របពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងបំពេញដំណើរទស្សនកិច្ចនៅក្នុងប្រទេសអារ៉ាប់រួមផ្ទាលតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: