ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃឃាត់ខ្លួនបុរសចិន ២នាក់ និងរឹបអូសគ្រឿងសម្អាងក្លែងក្លាយតម្លៃសរុបជាង ១,៥លានដុល្លារ ដែលត្រៀមដាក់លក់លើទីផ្សារ Online

    BY Pheakdey May 19, 2025
    អាជ្ញាធរថៃឃាត់ខ្លួនបុរសចិន ២នាក់ និងរឹបអូសគ្រឿងសម្អាងក្លែងក្លាយតម្លៃសរុបជាង ១,៥លានដុល្លារ ដែលត្រៀមដាក់លក់លើទីផ្សារ Online

    ថៃ៖ អាជ្ញាធរថៃបានរឹបអូសគ្រឿងសម្អាង អាហារ និងសម្ភារប្រើប្រាស់ក្លែងក្លាយ ដែលសុទ្ធតែជាទំនិញពេញនិយមនៅក្នុងទីផ្សារ Online មានតម្លៃសរុបប្រមាណជា ៥២លានបាត (១,៥៧ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែឧសភា។ ផលិតផលក្លែងក្លាយទាំងអស់នេះត្រូវបានរកឃើញនៅក្នុងឃ្លាំងក្នុងតំបន់ដាច់ស្រយាលមួយ ស្ថិតនៅក្នុងស្រុក Muang ខេត្ត Phang Nga ភាគខាងត្បូងប្រទេសថៃ។

    បើតាមលោកឧត្តមសេនីយ៍ទោ Thatsapoom Charupratya មេបញ្ជាការផ្នែកបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ចបានបញ្ជាក់ថា ផលិតផលក្លែងក្លាយទាំងអស់នេះត្រូវបានរត់ពន្ធដោយខុសច្បាប់មកពីប្រទេសចិន និងធ្វើការចែកចាយនៅតាមទីផ្សារ Online ទូទាំងប្រទេសថៃ។ ក្នុងការបង្ក្រាបករណីប​ទល្មើសខាងលើនេះ អាជ្ញាធរថៃបានរឹបអូសគ្រឿងសម្អាងក្លែងក្លាយសរុបចំនួន ៧៨,២២៣ ទូរស័ព្ទចំនួន ១២គ្រឿង អាហារក្លែងក្លាយជាច្រើនកញ្ចប់ និងសម្ភារក្លែងក្លាយមួយចំនួន ហើយអាជ្ញាធរថៃក៏បានឃាត់បុរសជនជាតិចំនួន ២នាក់ ដែលជាម្ចាស់ផលិតផលទាំងអស់នេះ ដោយនៅក្នុងនោះម្នាក់មានឈ្មោះ Jiaxian Ouyang អាយុ​ ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ Hang Zou អាយុ ១៩ ឆ្នាំ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: