កីឡា

ក្រុមខ្នាយមាន់មាស Tottenham Hotspurs ចាប់អារម្មណ៍ខ្សែបម្រើរបស់ Real Madrid ដើម្បីដោះដូរជាមួយ Chirstian Eriksen

BY
Khmernote Media
May 23, 2019

ជាការពិតណាស់ក្លឹប Real Madrid ពិតជាចង់បាន និងកោតសរសើកីឡាករ Christian Eriksen របស់ក្លឹប Spur ប៉ុន្តែប្រហែលជាត្រូវលះបង់កីឡាករម្នាក់ដើម្បីសម្រេចបានក្នុងការចរចាមួយនេះ។ តាមរយៈការរាយការណ៍បានអោយដឹងថា អ្នកចាត់ការទូទៅលោក Mauricio Pochettino របស់ Tottenham មានការចាប់អារម្មណ៍ជាខ្លាំងក្នុងការនាំយកកីឡាករ Dani Ceballos របស់ Real Madrid មកទីក្រុងឡុងដើម្បីយកមកជំនួសវត្តមានកីឡាករ Eriksen។

គួរបញ្ជាក់ផងដែរថាកុងត្រារបស់កីឡាករ Eriksen នឹងបញ្ជប់នៅក្នុងឆ្នាំក្រោយ មានន័យថាគាត់អាចចាកចេញពីក្លឹបនេះនៅឆ្នាំក្រោយដោយមិនហ្រ្វី លុះត្រាណាតែ Spurs នៅបន្តកុងត្រាជាមួយរូបគេបន្តទៀត។ ជាលទ្ធផល តាមរយៈរបាយការណ៍បានអោយដឹងថាលោក Pochettino កំពុងតែរកកីឡាករមកជំនួស ហើយបានសម្លឹងឃើញកីឡាករវ័យ២២ឆ្នាំ Ceballos របស់ក្លឹប Real Madrid ដើម្បីលេងនៅក្នុងតំបន់បម្រើកណ្តាលនៅក្នុងរដូវកាលថ្មីនេះ។

បន្ថែមពីនេះទៅទៀត Ceballos មិនសូវសប្បាយចិត្តនៅក្នុងពហុកីឡាដ្ឋាន Bernabeu នោះទេបន្ទាប់ពីគ្រូបង្វឹកចាស់សញ្ជាតិបារាំងបានត្រឡប់មកវិញ ហើយគាត់មិនរំពឹងថាបានចូលលេងជាទៀងទាត់នោះទេ។ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចនឹងបើកចិត្តផ្លាស់ទៅកាន់ Spurs និងជាពិសេសនោះគ្រូបង្វឹករបស់Spurs បានធ្វើការសរសើរកីឡាករអតីតរបស់ក្លឹប Real Betis រូបនេះ។ ទោះបីជាយ៉ងណាក៏ដោយ ការដោះដូរនេះត្រូវតែកើតឡើងមុនថ្ងៃទី១៥ខែមិថុនានេះ ខណៈដែលកីឡាកររូបនេះចង់មានអនាគតរបស់គាត់មុនធ្វើដំណើរទៅចូលរួមជាមួយក្រុមជម្រើសជាតិ U21 សម្រាប់ពានប្រចាំទ្វីបអឺរ៉ុបនេះ៕

 

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: