អុញនោះ! នៅក្នុងវគ្គផ្តាច់ព្រ័ត្រពានធំ Europa League រវាងក្រុម Chelsea និងក្រុម Arsenal នឹងមានត្រឹមតែ ៦០០០នាក់ប៉ុណ្ណោះដែលនឹងចូលរួមទស្សនាផ្ទាល់
- May 24, 2019
ការធ្វើជាម្ចាស់ផ្ទះក្នុងការទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League នៅក្នុងប្រទេស Azerbaijan បាននាំអោយមានបញ្ហាជាច្រើននៅក្នុងថ្ងៃចុងក្រោយ។ ការប្រកួតចុងក្រោយនេះនឹងធ្វើឡើងនៅក្នុងពហុកីឡារដា្ឋនអូឡាំពិច Baku ដែលអាចផ្ទុកចំនួនអ្នកទស្សនារហូតដល់ទៅ ៦៨៧០០នាក់ឯណោះ ដោយឡែកក្លឹបទាំងពីរមានកៅអីសម្រាប់អ្នកគាំទ្រត្រឹមតែ ៦០០០កៅអីប៉ុណ្ណោះ សម្រាប់ក្រុមនីមួយៗ។ ទោះបីជាយ៉ាងណាក៏ ក្លឹបនៅមិនទាន់អាចលក់សំបុត្រអស់នៅឡើយនោះទេ ខណៈដែរអ្នកគាំទ្រក្នុងមួយអ្នកត្រូវតែចំណាយ ១០០០ផោន សម្រាប់ការធ្វើដំណើរ និងការចាយវាយទាំងអស់ ហើយអ្វីដែលកាន់តែអាក្រក់នោះពួកគេអត់មានជើងហោះហើរណាដែលអាចហោះចូលទៅកាន់ផ្ទាល់ដល់ទីក្រុង Baku ឡើយដូចនេះហើយក្លឹបជួបផលលំបាកក្នុងការលក់សំបុត្រ។

ទោះជាយ៉ាងនេះក្តី ក្លឹបទាំងពីរខិតខំអោយអស់លទ្ធភាព ដើម្បីសម្រួលដល់អ្នកគាំទ្រអោយងាយស្រួលក្នុងការទៅគាំទ្រក្លឹបរបស់ពួកគេប៉ុន្តែក្លឹបទាំងពីរនេះនៅតែមិនអាចលក់អស់ខណៈដែរពេលវេលាលក់សំបុត្របានអស់ទៅហើយ។ គួរអោយដឹងផងដែរថាក្លឹប Arsenal អាចលក់បានត្រឹមតែ ៤០០០កៅអី ខណៈដែរក្រុមតោខៀវ Chelsea អាចលក់បានត្រឹមតែ ២០០០សំបុត្រតែប៉ុណ្ណោះ។ អ្វីដែលគួរអោយភ្ងាក់ផ្អើលនោះគឺពាននេះគឺជាពានធំលំដាប់ទីពីរនៅក្នុងទ្វីបអឺរ៉ុប ផ្ទុយទៅវិញក្រុមទាំងពីរហាក់បីដូចខ្វះអ្នកគាំទ្ររបស់ក្លឹបមានន័យថាការប្រកួតនេះដូចជាខ្វះអ្វីម៉្យាងដូច្នេះដែរ ខណៈអ្នកគាំទ្រ Arsenal បានព្យាយាមអោយ UEFA ផ្លាស់ប្តូរពហុកីឡាដ្ឋានពីទីក្រុង Baku ទៅ Wembley វិញ៕
អត្ថបទ៖ សុគុណា
ប្រភព៖ GivemeSports
- Share This Post:








