ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កោះហុកកៃដូរបស់ជប៉ុន កើតមានគ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ

    BY Naren June 2, 2025
    កោះហុកកៃដូរបស់ជប៉ុន កើតមានគ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ

    ជប៉ុន៖ ប្រទេសជប៉ុនបានកើតមានគ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៣១ ខែឧសភានេះ។ តំបន់ដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺកោះ Hokkaido ដែលស្ថិតប៉ែកខាងជើងនៃប្រទេសជប៉ុន។

    បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានបង្កើតឱ្យមានភាពញ័រនៅក្នុងដីជម្រៅរហូតដល់ ២០គីឡូម៉ែត្រ និងបានកើតឡើងក្នុងរយៈពេលជាច្រើននាទីផងដែរ។ យ៉ាងណាក្តី គ្រោះរញ្ជួយដីនេះមិ​នបានបង្កើតឱ្យមានរលកស៊ូណាមិនោះទេ ហើយរហូតមកទល់នឹងពេលនេះក៏នៅមិនទាន់មានសេចក្តីរាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: