ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអាមេរិកផ្តល់សិទ្ធឱ្យទាហានដែលកំពុងឈរជើងនៅទីក្រុង Los Angeles អាចឃាត់ខ្លួនមនុស្សជាបណ្តោះអាសន្នបាន

    BY Pheakdey June 12, 2025
    អាជ្ញាធរអាមេរិកផ្តល់សិទ្ធឱ្យទាហានដែលកំពុងឈរជើងនៅទីក្រុង Los Angeles អាចឃាត់ខ្លួនមនុស្សជាបណ្តោះអាសន្នបាន

    អាមេរិក៖ អាជ្ញាធរអាមេរិកបានផ្តល់សិទ្ធឱ្យទាហានដែលកំពុងឈរជើងនៅក្នុងទីក្រុង Los Angeles អាចឃាត់ខ្លួនមនុស្សជាបណ្តោះអាសន្នបាន នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២​ ខែមិថុនា។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលចលនាធ្វើបាតុកម្មនៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទី ៦ ហើយចំនួនអ្នកចូលរួមធ្វើបាតុកម្មក៏កាន់តែមានច្រើនឡើងៗផងដែរ។

    ប្រភពខាងលើបានបន្តថា ក្រុមទាហានអាមេរិកអាចប្រើ​ប្រាស់សិទ្ធឃាត់ខ្លួនពលរដ្ឋក្នុងលក្ខខណ្ឌមួយចំនួន ដូចជា ពួកគេបានប្រើប្រាស់អំពីហិង្សាធ្ងន់ធ្ងរទៅកាន់អាជ្ញាធរ បំផ្លាញទ្រព្យសម្បត្តិទ្រង់ទ្រាយធំ ឬមានបំណងចង់បង្កើតឱ្យហេតុការណ៍គ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ ហើយការឃាត់ខ្លួននេះទៀតសោធគឺគ្រាន់តែឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំឱ្យប៉ូលិសជំនាញមកដល់កន្លែងកើតហេតុ និងបន្តចាត់វិធានការទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមរយៈពេល ៦ថ្ងៃនៃការកើតមានបាតុកម្មនេះ ប៉ូលិសអាមេរិកបានចាប់មនុស្សសរុបជាង ៤០០នាក់ហើយ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: