អន្តរជាតិ

ចិនជម្លៀសពលរដ្ឋជាង ១៦,០០០នាក់ និងលុបចោលជើងហោះហើរទាំងអស់ទៅកាន់កោះហៃណានជាបន្ទាន់ដោយសារព្យុះទីហ្វុង Wutip

BY
Pheakdey
June 14, 2025

ចិន៖ អាជ្ញាធរកោះហៃណាន ប្រទេសចិន បានធ្វើការជម្លៀសពលរដ្ឋជាង ១៦,០០០នាក់ ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Aisa នៅក្នុងថ្ងៃទី១៤ ខែមិថុនា។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗចំពោះការហោះហើរ អាជ្ញាធរក៏បានសម្រេចលុបចោលគ្រប់ជើងហើយទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះក្នុងកោះមួយនេះជាបណ្តោះអាសន្នសិនផងដែរ។

ជាងនេះទៅទៀត សាលារៀនជាច្រើនកន្លែង និងសេវាកម្មរថភ្លើងក៏ត្រូវផ្អាកដំណើរជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះមានមនុស្សជាង ៤០,០០០នាក់កំពុងធ្វើការងារនៅលើផ្ទៃសមុទ្រ នៃកោះណៃណាន ហើយពួកគេទាំងអស់ក៏ត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្ននិងផ្អាកការងារសិនផងដែរ។ សូមរម្លឹកជូនថា ព្យុទីហ្វុង Wutip ធ្លាប់ជាព្យុះដ៏គ្រោះថ្នាក់មួយសម្រាប់ប្រទេសចិន ដែលនាពេលកន្លងព្យុះនេះបានធ្វើឱ្យមានខ្យល់បោកបក់ ភ្លៀងធ្លាក់ខ្លាំង បាក់ដី និងបណ្តាលឱ្យអ្នកស្លាប់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Aisa

Share This Post: