ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន គ្រាន់តែភ្ជាប់ឯកសារមួយចំនួននេះ

    BY soknita June 25, 2025
    បណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន គ្រាន់តែភ្ជាប់ឯកសារមួយចំនួននេះ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន គ្រាន់តែភ្ជាប់ឯកសារមួយចំនួននេះ។

    ចំពោះបណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន ដោយតម្រូវោ្យភ្ជាប់ជាមួយឯកសារអ្ដូចខាងក្រោមនេះ៖

    – បណ្ណបើកបរដែលត្រូវបន្តសុពលភាព

    – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

    – លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្ដល់សេវា)

    – រូបថតខ្នាត ៤x៦ ផ្ទែពណ៌ស ចំនួន ៣សន្លឹក
    ដោយឡែក ចំពោះតម្លៃនៃសេវាកម្ម មានប្រភទ ‹‹ក›› ២០.០០០រៀល និងប្រភេទ ‹‹ខ›› ‹‹គ›› ‹‹ឃ›› ‹‹ង›› ៣០.០០០រៀល។ សម្រាប់ព័ត៌មានលម្អិត (Hotline)៖ 1275៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: