អន្តរជាតិ

មនុស្ស ៣នាក់បានបាត់បង់ជីវិត និង ៦នាក់របួសធ្ងន់ ក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងប្រទេសឥណ្ឌា

BY
Pheakdey
June 30, 2025

ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៩​ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុាការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍ជាន់គ្នានេះបានកើតឡើងនៅក្នុងទីក្រុង Puri រដ្ឋ Odisha ភាគខាងលិចនៃប្រទេសឥណ្ឌា ជាទីកន្លែងដែលមានពលរដ្ឋឥណ្ឌាជាអ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់ជួបជុំគ្នាប្រារព្ធពិធីបុណ្យប្រចាំឆ្នាំមួយ ដែលតម្រូវឱ្យពួកគេត្រូវដើរប្រជ្រៀតគ្នាចូលទៅក្នុងព្រះវិហារ។ គួររម្លឹកជូនថា កាលពីខែមករាកន្លងទៅនេះ ក៏មានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងនៅក្នុងប្រទេសឥណ្ឌាម្តងដែរ ដោយពេលនោះអ្នកស្លាប់មានចំនួនរហូតដល់ ៣៩នាក់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: