អន្តរជាតិ

បុរសម្នាក់ដែលអះអាងថា ជាព្រះយ៉េស៊ូចាប់ជាតិដើម្បីបោកប្រាស់អ្នកគាំទ្រ ត្រូវតុលាការរុស្ស៊ីកា-ត់ទោសឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ

BY
Pheakdey
July 1, 2025

រុស្ស៊ី៖ បុរសម្នាក់ដែលអះអាងថា គាត់គឺជាព្រះយេស៊ូគ្រីស្ទចាប់ជាតិ ត្រូវបានតុលាការរុស្ស៊ីផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ​ ពីបទធ្វើឱ្យប៉ះពាល់ដល់សុខភាព និងកិច្ចការហិរញ្ញវត្ថុរបស់ក្រុមអ្នកគាំទ្រជាច្រើននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១ ខែកក្កដា។ បុរសរូបនេះមានឈ្មោះថាពិតថា Sergei Torop ខណៈនៅក្នុងកិច្ចសាសនាគាត់បានប្រើឈ្មោះថា “Vissarion”។

ប្រភពខាងលើបានបន្តថា លោក Sergei Torop ធ្លាប់មានការងារជាប៉ូលិសចរចារណ៍ និងចាប់ផ្តើមភ្ជាប់ខ្លួនជាមួយនឹងកិច្ចសាសនានៅក្នុងឆ្នាំ ១៩៩១។ មុនពេលប៉ូលិសឃាត់ខ្លួន លោក Sergei Torop បានរៀបចំកន្លែងអធិស្ឋានមួយនៅលើភ្នំក្នុងទីក្រុង Krasnoyarsk នៃតំបន់ស៊ីបេរី ភាគខាងត្បូងប្រទេសរុស្ស៊ី និងអាចទាក់ទាញអ្នកគាំទ្រជាច្រើនឱ្យទៅគោរពប្រតិបត្តិគាត់។ យ៉ាងណាក្តី គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានរកឃើញថា ក្នុងការគោរពប្រតិបត្តិគាត់នោះ លោក Sergei Torop បានដាក់សម្ពាធទៅកាន់អ្នកគាំទ្រយ៉ាងខ្លាំងរហូតបង្កមានជំងឺផ្លូវចិត្តនិងផ្លូវកាយធ្ងន់ធ្ងរ  និងបានបោកប្រាក់យកលុយពីក្រុមអ្នកគាំទ្រយ៉ាងច្រើនផងដែរ ដែលសកម្មភាពនេះត្រូវបានចាត់ទុកជាសកម្មភាពផ្ទុយពីច្បាប់ទាំងស្រុង៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: