ឆេះរោងចក្រផលិតក្រដាសអនាម័យមួយកន្លែងនៅថៃ បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត, ២៦នាក់រងរបួស និង ២នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- July 1, 2025
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះរោងចក្រផលិតក្រដាសអនាម័យមួយកន្លែងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី១ ខែកក្កដា។ រោចចក្រមួយកន្លែងនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន Riverpro Pulp and Paper Co Ltd, ដែលមានមូលដ្ឋាននៅក្នុងស្រុក Nong Khae នៅក្នុងខេត្ត Saraburi ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ២៦នាក់បានរងរបួស ខណៈមនុស្សចំនួន ២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ គិតត្រឹមពេលនេះអាជ្ញាធរថៃនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុនិងអ្នកទទួលខុសត្រូវចំពោះករណីអគ្គិភ័យនេះបាននៅឡើយទេ ខណៈប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងតែត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






