ចប់ទៀតហើយបងម៉ៅ!! Real Madrid ឈប់តាមប្រម៉ាញ់ Paul Pogba ហើយងាកមករកកីឡាករសញ្ជាតិអាហ្សង់ទីនមួយរូបរបស់ក្លឹបយក្ស PSG
- May 28, 2019
នាពេលថ្មីៗនេះ មានការរាយការណ៍ជាច្រើនទាក់ទិននឹងការដោះដូរកីឡាកររបស់ក្លឹប Manchester Untied ដែលថាអាចនឹងផ្ទេរទៅកាន់ប្រទេសអាស្ប៉ាញក្លឹបអធិរាជស Real Madrid។ ប៉ុន្តែឥឡូវនេះ ត្រូវបានការគេរាយការណ៍ថា Real Madrid បានបោះបង់ការចង់បានកីឡាករ Paul Pogba របស់ក្លឹបបិសាចក្រហម ហើយប្តូរទិសដៅនឹងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប PSG ទៅវិញគឺកីឡាករ Giovani Lo Celso ដែលគេរំពឹងថាអាចនឹងយកមកពង្រឹងតំបន់កណ្តាលរបស់ក្លឹបឡើងវិញ។ កាសែត Don Balon រាយការណ៍បន្ថែមមកថា ក្លឹបបិសាចក្រហម Manchester United បានបដិសេដលុយ ១៦០លានអឺរ៉ូនសម្រាប់ Paul Pogba ហើយក្លឹប Real Madrid ក៏មិនចង់ចំណាយលុយច្រើនជាងនឹងទៅលើកីឡាករម្នាក់នេះផងដែរ។
គួរបញ្ជាក់ផងដែរថា ក្លឹបបិសាចក្រហមបានរៀបចំលក្ខខ័ណ្ឌមួយចំនួនសម្រាប់ Pogba ដោយអោយកីឡាកររូបនេះក្លាយជាកីឡាករដែលទទួលប្រាក់ពលកម្មច្រើនជាងគេនៅក្នុងក្លឹប និងជាលក្ខខ័ណ្ឌមួយដែលក្លឹប Real Madrid មិនអាចសន្យាបាន។ ជាលទ្ធផលលោកប្រធានក្លឹប Florentino Perez បានសម្រេចចិត្តងាកមកចាប់អារម្មណ៍ខ្សែបម្រើប្រយុទ្ធ Giovani Lo Celso របស់ក្លឹប PSG ដែលបច្ចុប្បន្នកំពុងតែខ្ចីជើងលេងដោយក្លឹប Real Betis ក្នុងក្របខ័ណ្ឌ La Liga។
ជាមួយគ្នានេះដែរ Lo Celsoដែលទើបនឹងមានអាយុ ២៣ឆ្នាំរូបនេះកំពុងតែរីករាយជាមួយនឹងការជោគជ័យរបស់ខ្លួនជាខ្លាំងនៅក្នុងក្លឹបអេស៉្បាញជាមួយនឹងការរកគ្រាប់បាលបាន១៦គ្រាប់ Assists បាន៦គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួតសម្រាប់ក្លឹប ហើយនឹងផ្ទេរមកជាអចិន្ទ្រៃយ៍នៅក្នុងតំលៃ ២៥លានអឺរ៉ូន នេះបើតាមព័ត៌មានផ្លូវការរបស់ក្លឹប។ ទោះបីជាយ៉ាងនេះក្តី ក្លឹបអេស៉្បាញមួយនេះនឹងដាក់លក់កីឡាកររូបនេះក្នុងតំលៃ ១០០លានអឺរ៉ូ ខណៈដែលមានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បានកីឡាកររូបនេះផងដែរ។ ជាមួយគ្នានេះដែរ លោក Perez មានអារម្មណ៍ថាតំលៃខ្លួនរបស់ Paul Pogba ហាក់ដូចជាមិនសមស្របនឹងតំលៃដែលខ្លួនដាក់អោយ ត្រូវបានរាយការណ៍ថានឹងចំនាយលុយទិញកីឡាកររបស់ក្លឹប Real Batis ដែលមានមូលដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញដូចគ្នាជំនួសវិញ៕

អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia
- Share This Post:











