អន្តរជាតិ

ក្រុមហ៊ុនមួយ ប្រកាសប្រមូលយករថយន្តនៅអាមេរិកជាង ៤៣ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយរកឃើញរថយន្តទាំងនោះមានបញ្ហាគ្រឿងម៉ាស៊ីន

BY
Pheakdey
July 2, 2025

អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត Nissan បានប្រកាសប្រមូលយករថយន្តចំនួន ៤៣៣,៨៩៩គ្រឿងចូលរោងចក្រវិញ ក្រោយរកឃើញថារថយន្តទាំងនោះមានបញ្ហាគ្រឿងម៉ាស៊ីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២ ខែកក្កដា។ សូមបញ្ជាក់ជូនថា វិធានការខាងលើនេះត្រូវបានធ្វើឡើងសម្រាប់តែរថយន្ត Nissan ដែលកំពុងប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

បើតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក (U.S. National Highway Traffic Safety Administration) បានបញ្ជាក់ថា រថយន្ត Nissan ដែលត្រូវបានក្រុមហ៊ុនប្រកាសឱ្យអ្នកប្រើប្រាស់យកចូលរោងចក្រវិញដើម្បីធ្វើការត្រួតពិនិត្យជាថ្មីនោះមានចំនួន ៤ម៉ូដែល ដូចជា៖

១-Nissan Rogue

២-Nissan Altima

៣-Nissan Infiniti QX50

៤-និង Nissan Infiniti QX55៕

អត្ថ​បទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: