អន្តរជាតិ

សាឡាងមួយគ្រឿងដឹកអ្នកដំណើរទៅកោះបាលីបានលិច បណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជិវិត និង ៣៨នាក់កំពុងបាត់ខ្លួន

BY
Pheakdey
July 3, 2025

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចសាឡាងមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៣៨នាក់កំពុងតែបាត់ខ្លួនផងដែរ។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា សាឡាងមួយគ្រឿងមានទិសដៅធ្វើដំណើរចេញពីកោះចាវ៉ាឆ្ពោះទៅកាន់រមណីយដ្ឋានកោះបាលី ដោយមានផ្ទុកមនុស្សសរុបចំនួន ៦៥នាក់។ ប្រភពខាងលើបានបន្តថា សាឡាងបានលិចក្នុងពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ ហើយភ្លាមៗក្រោយពេលជួបហេតុការណ៍អកុសលមានមនុស្សចំនួន ២៣នាក់ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: